ជ្រើសរើសភាសា: Khmer Khmer English English
ទស្សនកិច្ចសិក្សា ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបណ្តាខេត្តតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៤ ខែមីនា ឆ្នាំ ២០២៤

ប៉ៃលិន៖ ព្រឹកថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក សឿង គឹមសាន អនុប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមទស្សនកិច្ចសិក្សា ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបណ្តាខេត្តតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ។


ទស្សនកិច្ចសិក្សានៅតាមតំបន់ស្ថិតនៅជាប់ព្រំដែនខេត្តស្វាយរៀង និងខេត្តតៃនិញនៃប្រទេសវៀតណាមនេះ គឺដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងការរៀបចំរបាយការណ៍វិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) ដើម្បីកំណត់សក្តានុពល និងបញ្ហាប្រឈម ក្នុងការអភិវឌ្ឍន៍ខេត្ត។ គណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រោងចក្រ កៃនីង មេថល ប្រូដាក់ (ខេមបូឌា) ឯ.ក (សម្ភារៈផ្ទះបាយ, អំពូលភ្លើងលំអរ និងគ្រឿងសង្ហារឹម។ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស ព្រមទាំងបានជួបពិភាក្សាជាមួយម្ចាស់តំបន់សេដ្ឋកិច្ចអំពីការគ្រប់គ្រង និងផែនការទាក់ទាញក្រុមហ៊ុនផ្សេងៗ មកវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រងសង្វាក់ផលិតកម្ម និងកាកសំណល់ចេញពីរោងចក្រ ដើម្បីធានានូវ ការការពារបរិស្ថាន បានត្រឹមត្រូវ។


សូមអរគុណ!

ព័ត៌មានទាក់ទង